នាថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា គ.ស.២០២៤ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តដឹកនាំកិច្ចប្រជុំកម្រិតអគ្គនាយកដ្ឋានស្តីពី ការពិនិត្យឡេីងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដេីម្បីផ្ទៀងផ្ទាត់ទិន្នន័យដែលពាក់ព័ន្ធទៅនឹងមុខងារ សេវា អភិក្រម និងរចនាសម្ព័ន្ធនៃគ្រប់អង្គភាពក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរៀបចំឯកសារជំនួយស្មារតីជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់កិច្ចប្រជុំជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នាពេលខាងមុខនេះ។